រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាខេត្តកណ្តាល BOCA ជុំទី២ ឆ្នាំ២០២៣

+++++++++ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាខេត្តកណ្តាល នៅជុំទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងលោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង តំណាង ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រី ព្រមទាំងក្រុមការងារបច្ចេកទេសមកពីទីស្នាក់ការកណ្ដាល អនុសាខាកាកបាទក្រហមក្រុង ស្រុកចួលរួមផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមនយ៉ាងកក់ក្តៅ ដល់ក្រុមការងារប៉ាន់ប្រមាណសមត្ថភាពសាខា-BOCA ជុំទី២ ក្នុងគោលបំណងលើកកម្ពស់គុណភាព នៃការអនុវត្តការងារឱ្យមានប្រសិទ្ធភាព តាមលក្ខណៈវិនិច្ឆ័យជាសាខាមានដំណើរការល្អ និងស្រមតាមទិសវិមជ្ឈការនិងវិសហមជ្ឈការ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះវត្តមាន លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកាពយកវាទំនាក់ទំនង តំណាង ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចូលរួមជាអធិបតី និងក្រុមការងារបច្ចេកទេសបានសម្របសម្រួលកិច្ចប្រជុំប៉ាន់ប្រមាណសមត្ថភាពសាខាផងដែរ។ ឯកឧត្តម ក៏បានលើកពីការប៉ាន់ប្រមាណសមត្ថភាពសាខា ហៅកាត់ជាភាសាអង់គ្លេសថា BOCA ដែលមានន័យថា “Branch Organizational Capacity Assessment” ដែលសមាគមជាតិនៅក្នុងសកលលោក បាននិងកំពុងអនុវត្ត ដែលក្នុងនោះ កាកបាទក្រហមកម្ពុជា បានទទួលយកវិធីសាស្រ្តបូកា BOCA មកអនុវត្តតាំងពីឆ្នាំ២០១៥ ។

ឯកឧត្តម បានលើកទឹកចិត្ត អង្គពិធីទាំងមូល ចូលរួមយ៉ាងផុលផុស ក្នុងការកំណត់សូចនាករជាអាទិភាព សម្រាប់បំពេញបន្ថែមលើផែនការប្រចាំឆ្នាំ និងផែនការអភិវឌ្ឍន៍សាខា ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពសាខា និងមានភាពម្ចាស់ការក្នុងការផ្ដល់សេវាមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ស្របបានទៅតាមពាក្យស្លោក ” សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកលផងដែរ។ គួរបញ្ជាក់ផងដែរថា ការប៉ាន់ប្រមាណសមត្ថភាពសាខា មានវត្ថុបំណងចំនួន៣គឺ៖1- ស្វែងយល់អំពីសមត្ថភាព និងរបៀបបំពេញការងារនាពេលបច្ចុប្បន្នរបស់សាខា 2- ឈានទៅសម្រេចនូវការឯកភាពគ្នាជារួមលើអាទិភាពនានា សម្រាប់ជួយលើកកម្ពស់សាខាបន្ថែមទៀត និង 3-កសាងផែនការប្រតិបត្តិដើម្បីការពង្រឹង និងធានានិរន្តរភាព សមត្ថភាពផ្តល់សេវារបស់សាខា និងភាពធន់មាំរបស់សហគមន៍។

អត្ថបទទាក់ទង