រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកលើកដែក បានចូលរួមជាមួយក្រុមការងារអន្តរក្រសួង ចុះពិនិត្យវាស់វែងសាឡង់ដឹកខ្សាច់ ដើម្បីកំណត់មាឌផ្ទុកខ្សាច់នៃសាឡង់ទាំងអស់ឡើងវិញ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកលើកដែក បានចូលរួមជាមួយក្រុមការងារអន្តរក្រសួង ចុះពិនិត្យវាស់វែងសាឡង់ដឹកខ្សាច់ ដើម្បីកំណត់មាឌផ្ទុកខ្សាច់នៃសាឡង់ទាំងអស់ឡើងវិញ របស់ក្រុមហ៊ុន ចតុមុខ រីសសស៍ សីបផ្លាយ អ៊ីមផត អិចផត ឯ.ក និងក្រុមហ៊ុន ក្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន នៅតាមដងទន្លេមេគង្គ ក្នុងឃុំព្រែកដាច់ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល និងឃុំព្រែកក្របៅ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ដឹកនាំដោយឯកឧត្ដម យស មុនីរ៉ាត់ អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពលនិងជាអនុប្រធានក្រុមការងារទាបំណុលអន្តរក្រសួង តំណាងឯកឧត្ដម សួង ម៉េងគា ប្រធានក្រុមការងារទាបំណុលអន្តរក្រសួង

អត្ថបទទាក់ទង