ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ណស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ស្តីពីការរៀបចំដែនដី សម្រាប់គម្រោងប្លង់ហេដ្ឋារចនាសម្ព័ន្ធក្រុងអរិយក្សត្រ ខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពីលោកអភិបាលស្រុកពាក់ព័ន្ធ លោកនាយករដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕