រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំរបស់គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររបស់រដ្ឋបាលក្រុង-ស្រុក

ខេត្តកណ្តាល៖រសៀលថ្ងៃទី១ ខែ មីនា ឆ្នាំ ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររបស់រដ្ឋបាលក្រុង-ស្រុក ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ ខែមករា ឆ្នាំ២០២៣។កិច្ចប្រជុំនេះមានគោលបំណងគឺរដ្ឋបាលក្រុង-ស្រុកនីមួយៗ ត្រូវត្រួតពិនិត្យតាមដានចាត់ចែងរៀបចំលើការផ្តល់សេវាប្រមូលសំរាម និងសំណល់រឹងរបស់ក្រុមហ៊ុនដឹកសម្រាមឱ្យមានវិសាលភាពគ្របដណ្តប់នៅគ្រប់ឃុំសង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទុកដាក់សំរាម សំណល់រឹងអោយបានត្រឹមត្រូវ ដើម្បីលើកកម្ពស់បរិស្ថាននិងការរស់នៅស្អាត៕

អត្ថបទទាក់ទង