រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អជ្ញាធរ​ខេត្ត​កណ្ដាល​ ចុះ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ប្រេីប្រាស់​ទឹក​ ​អាងមេទឹក​អង្គុំរបស់​រដ្ឋ​ ក្នុង​ឃុំ​កំពង់​អុស​ ស្រុក​ពញាឮ

ខេត្តកណ្តាល​ ៖​ អជ្ញាធរ​ខេត្ត​កណ្ដាល​ ចុះ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ប្រេីប្រាស់​ទឹក​ ​អាងមេទឹក​អង្គុំរបស់​រដ្ឋ​ ក្នុង​ឃុំ​កំពង់​អុស​ ស្រុក​ពញាឮ​ ក្នុង​គម្រោង​ជីក​ស្តារ​អាចម៍​ដី​ យកសាងសង់ផ្លូវ​ថ្មីប្រវែង​៥គីឡូ​ម៉ែត្រ​ និងបង្កេីន​បរិមាណស្តុកទឹក​ សម្រាប់​ប្រជាពលរដ្ឋ​និង​សាធារណជន​ប្រេីប្រាស់​ ។

----------------​ ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មីនា​ ឆ្នាំ​២០២៣​ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល​ បានដឹក​នាំ​មន្ត្រី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ និង​អជ្ញាធរ​ស្រុក​ ឃុំ​ ជួប​ជាមួយ​ប្រជាពលរដ្ឋចំនួន​២២គ្រួសារ​ ដែល​​ប្រេីប្រាស់​ទឹក​ ​ក្នុង​អាង​មេ​ទឹក​អង្គុំរបស់រដ្ឋ​ ដែលអាងមេទឹកនេះស្ថិត​នៅភូមិ​បឹងក្តុល​ ឃុំកំពង់អុស​ ស្រុក​ពញាឮ​ ដេីម្បី​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ក្នុង​គម្រោង​របស់​រដ្ឋ​ ជីក​ស្តារ​យក​អាចម៍​ដី​មកសាងសង់ផ្លូវ​ថ្មីប្រវែង​៥គីឡូ​ម៉ែត្រ​ និងបង្កេីន​បរិមាណស្តុកទឹក​ សម្រាប់​ប្រជាពលរដ្ឋ​ និង​សាធារណជន​ប្រេីប្រាស់​ ។​​

នៅក្នុង​ឱកាស​នោះ​ ឯកឧត្ដម​អភិបាល​រង​ខេត្ត​ បានពន្យល់​ប្រជាពលរដ្ឋ​ទាំង​២២គ្រួសារ​ អំពី​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ និង​ទោសទាន់​ ចំពោះ​អ្នកដែល​រំលោភបំពាន​ ទន្ទ្រាន​ ​ដី​ដ្ឋ​ បឹងបួរ​ ទន្លេរ​ ព្រែក​ ស្ទឹង​​ ប្រទ្បាយ​ អាងមេទឹក​ ជាដេីម​ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ ជូនដល់​ប្រជាពលរដ្ឋ​បាន​យល់បានដឹង​ ។ ឯកឧត្ដម​ក៏បានជម្រាបជូន​ប្រជាពលរដ្ឋ​ថា​ ការជីក​ស្តារអាងមេទឹកនេះ​ គឺយក​អាចម៍​ដីទៅសាងសង់ផ្លូវ​ប្រវែង៥គីឡូ​ម៉ែត្រ​ ទទឹង៨ម៉ែត្រ​ កំពស់៨ម៉ែត្រ​​ ដែល​តភ្ជាប់​ពីផ្លូវ​បេតុង​មាត់​ទន្លេ​ត្រង់ចំនុច​ភូមិ​បឹង​ក្តុល​ ឃុំកំពង់អុស​ ស្រុក​ពញាឮ​ ទៅកាន់ភូមិ​ព្រែក​ឫស​ ឃុំសំបួរមាស​ ស្រុក​មុខ​កំពូល​ អនុវត្ត​ការសាងសង់​ដោយអគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួងការពារជាតិ​ ។ ផ្លូវ​នេះ​សម្រាប់​បម្រើ​អោយ​ផលប្រយោជន៍​សាធារណជនដែលបាន​ប្រេីប្រាស់​ និង​ចូលរួម​លេីកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ ម្យ៉ាងវិញទៀត​ការ​ជីក​ស្តារអាងមេទឹកនេះ​ក៏បា​នជួយ​បង្កេីនបរិមាណ​ស្តុកទឹកអោយបានកាន់តែច្រេីន​ទ្បេីង សម្រាប់​បងប្អូន​ប្រជាពលរដ្ឋក្នុងឃុំ​កំពង់​អុស​ប្រេីប្រាស់​ផងដែរ​ ។

អត្ថបទទាក់ទង