រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសដាក់វត្តព្រែកលួង ស្ថិតក្រោមការគ្រប់គ្រងរបស់សាលាអនុគណស្រុកខ្សាច់កណ្ដាល និងប្រកាសតែងតាំងចៅអធិការនៃវត្តព្រែកលួង

++++++++++++++++++++ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់វត្តព្រែកលួង ស្ថិតក្រោមការគ្រប់គ្រងរបស់សាលាអនុគណស្រុកខ្សាច់កណ្ដាល និងប្រកាសតែងតាំងចៅអធិការនៃវត្តព្រែកលួង ស្ថិតក្នុងវត្តព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ថា៖ តាមរយៈគោលនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត បញ្ញាញាណដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាអគ្គមហារដ្ឋបុរស នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងមានការអភិឌ្ឍលើគ្រប់វិស័យគួរឱ្យកត់ សម្គាល់ ពិសេសការធ្វើឱ្យប្រសើរឡើងនូវហេដា្ឋរចនាសម្ព័ន្ធ សង្គម ស្ថេរភាពនយោបាយ ការ គោរពសិទ្ធិមនុស្ស និងយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ រួមទាំងសេរីភាពខាងជំនឿសាសនា ក៏ត្រូវបានលើកតម្តើងផងដែរ ក្នុងនោះរួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្ទសាសនា និងសាសនាដទៃៗទៀត ដែលបាន និងកំពុងប្រតិបត្តិនៅព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគោល ការណ៍គោរពគ្នាទៅវិញទៅមក ក្នុងក្រប់ខ័ណ្ឌច្បាប់។ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា៖ ផ្តើមចេញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើការអភិវឌ្ឍកិច្ចការសាសនា ធ្វើឱ្យព្រះពុទ្ធសាសនា មានរីកចម្រើនបោះជំហានទៅមុខឥតឈប់ឈរ។ បច្ចុប្បន្នក្រោមដំបូលនៃសុខសន្តិភាព វត្តអារាមក៏ត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ពាសពេញប្រទេស គ្រប់រាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ៕

អត្ថបទទាក់ទង