រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូសាលាខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ថោង សាវ៉ាន មេឃុំព្រែកតាទែន ស្រុកពញាឮ

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូសាលាខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ថោង សាវ៉ាន មេឃុំព្រែកតាទែន ស្រុកពញាឮ ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ០៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៥:១០ នាទីល្ងាច ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ។ក្នុងវេលាពោរពេញដោយសមានទុក្ខ និងដោយសេចក្ដីសោកស្ដាយជាពន់ពេកនេះ រដ្ឋបាលខេត្តកណ្ដាល សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការទទួលមរណៈភាព ដោយ ក្ដីអាឡោះអាល័យបំផុតនូវការបាត់បង់ ឪពុក ឪពុកក្មេក បងប្អូន និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងពោរពេញដោយសង្គហធម៌ ព្រហ្មវិហារធម៌ និងការសន្ដោសប្រណី ចំពោះ កូនៗ ប្អូនៗ និងចៅៗ ជាពិសេសក៏ជា ការបាត់បង់នូវមន្ត្រីរាជការមួយរូបដ៏សំខាន់ ដែលបានរួមចំណែកក្នុងការងារសង្គម។ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល និងកងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ក្នុងខេត្តកណ្ដាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមរំលែកមរណទុក្ខជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព បានយោនយោគកំណើតក្នុងឋានបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង