ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលកណ្តាល បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធទូទាំងខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។គោលនយោបាយដីធ្លីនេះត្រូវបានប្រមុខរាជរដ្ធាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានី ខេត្ត ជាសេនាធិការ បានយកចិត្តទុកដាក់ ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធជូនប្រជាពលរដ្ធ ដើម្បីបញ្ជាក់ភាពស្របច្បាប់ ក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លី ជាកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ៕