រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល

ខេត្តកណ្តាល៖ឯកឧត្តម ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល និងជាទីប្រឹក្សាក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថលដោយមានការចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជាស្ត្រី នារសៀលថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ចាប វន្នី បានមានប្រសាសន៍ថា៖ ការរៀបចំខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទឆ្នាំនេះ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល ពិតជាមានអត្ថន័យនិងសារសំខាន់ឆ្លើយទៅនឹងបរិការណ៍សេដ្ឋកិច្ចសកល និងសង្គមទោះបីសកលលោក ប្រធានបទនេះ បានបង្ហាញឱ្យឃើញថាការចូលរួមរបស់ស្ត្រី ក្នុងកិច្ចអភិវឌ្ឍមាននៅគ្រប់កម្រិតគ្រប់វិស័យ និងគ្រប់កាលៈទេសៈស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ដែលស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចនិង សង្គមជាតិ។ ឯកឧត្តម បានសំដែងការកោតសរសើរចំពោះមន្ត្រីរាជការដែលជាស្ត្រី ដែលបានពង្រឹងភាពអង់អាចយ៉ាងសកម្ម សម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត។ ឯកឧត្តម ក៏បានសំណូមពរដល់មន្ត្រីជានារីទាំងអស់ សូមបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ទៅតាមពាក្យស្លោករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា “អរគុណសន្តិភាព” បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះជួយគ្នា ការពារគ្នា និងសំដៅរួមចំណែកថែរក្សា ការពារកិត្តិយស និងតម្លៃស្ត្រី។ នាឱកាសនោះ ឯកឧត្តម ក៏បានផ្ដល់ជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ដល់ថ្នាក់ដឹកនាំជាស្ត្រីជាច្រើននាក់ផងដែរ៕

អត្ថបទទាក់ទង