ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល ព្រមទាំងលោកនាយករដ្ឋបាលសាលាខេត្ត លោកនាយទីចាត់ការធនធានមនុស្ស និងលោកប្រធានអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត បានជួបពិភាក្សាការងារ ជាមួយក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដើម្បីចុះពិនិត្យមើលការរៀបចំ និងដាក់ដំណើរការយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ-សង្កាត់។