រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការកីឡា និងល្បែងប្រជាប្រិយ ដើម្បីត្រៀមរៀបចំពិធីបុណ្យសង្ក្រាន្ត អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ដែលប្រារព្ធធ្វើឡើងនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការកីឡា និងល្បែងប្រជាប្រិយ ដើម្បីត្រៀមរៀបចំពិធីបុណ្យសង្ក្រាន្ត អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ដែលប្រារព្ធធ្វើឡើងនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្ដាល។ជម្រាបជូនផងដែរថា៖ អនុគណៈកម្មការកីឡា និងល្បែងប្រជាប្រិយបានរៀបចំល្បែងប្រជាប្រិយចំនួន ០៩ ដើម្បីបង្កឲ្យមានភាពសប្បាយសម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តរួមមាន៖ បោះអង្គុញ វាយក្អម ចោលឈូង លាក់កន្សែង ទាញព្រត័លោតបាវ ដណ្ដើមស្លឹកឈើ ឡើងសសរខ្លាញ់ និងបៀមស៊ុតរត់ប្រណាំង។

អត្ថបទទាក់ទង