រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្បាលដីចំនួន៣,៥៨៣ក្បាលដី ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងស្រុកកៀនស្វាយ

+++++++++++ខេត្តកណ្តាល៖ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិភូមិខ្សុំ និងភូមិអង្គរជ័យ ឃុំបន្ទាយដែក នៃស្រុកកៀនស្វាយ ខេត្តកណ្តាល សូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត​ ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីក្នុងភូមិខាងលើមកពិនិត្យទិន្នន័យក្បាលអោយបានគ្រប់ៗគ្នា នេះជាការលើកឡើងរបស់ លោក​ ព្រំ ឆាត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​ និងសុរិយោដី ខេត្តកណ្តាល ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣។លោកបន្តថា៖ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យមាន​លក្ខណៈ​ជា​ប្រព័ន្ធ នាពេលនេះគឺមាន​រយៈពេល ១៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី២៤ ខែមីនា ដល់​ថ្ងៃទី ៧ខែមេសា ឆ្នាំ​២០២៣ ដោយគិតបញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក​ផងដែរ​។

​ លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះ​ជា​ការកំណត់​ចុងក្រោយ​សម្រាប់​អ្នកកាន់កាប់​ដី​ និង​អង្គភាព​ពាក់ព័ន្ធ​មក​ពិនិត្យ​ទិន្នន័យ​ដើម្បី​បញ្ជាក់ថា​ទិន្នន័យ​ក្បាលដី​របស់បងប្អូន ពិតជា​ត្រឹមត្រូវដែររឺទេប្រសិនបើ​មាន​កំហុសឆ្គង​ដោយ​ប្រការ​ណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ​ ភេទ ទំហំ​ដី​ និងប្រភេទ​ទ្រព្យ​ជាដើម​នោះ​ម្ចាស់​ដី​ត្រូវធ្វើ​ការស្នើសុំ​កែតម្រូវ​ក្នុងកំឡុងពេល​១៥​នេះ ក្រោយពី​ការបិទ​ផ្សាយ​នេះ​ចប់​ជា​ស្ថាពរ អ្នកកាន់កាប់​ដី​និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​មិនអាច​តវ៉ា​បាន​ទៀត​ឡើយ​។ អាស្រ័យហេតុនេះ​ក្រោយពេល​១៥ ថ្ងៃ​នៃ​ការបិទ​ផ្សាយ​ត្រូវបាន​បញ្ចប់ ក្រុមការងារ​ដែល​ប្រចាំការ​នៅ​ទីនោះ​សូម​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ជាពិសេស​លោក​មេភូមិ​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា។ លោក លី វណ្ណថេង អភិបាលរងស្រុកកៀនស្វាយបានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិទាំងពីរខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ និងការពារដោយច្បាប់៕

អត្ថបទទាក់ទង