ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា លើការងារត្រៀមសន្និសិទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយ:ពេល០៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត ។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានថ្លែងអំណរគុណចំពោះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានរៀបចំសន្និសីទ សារព័ត៌មាន ស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកណ្តាល" និងសូមអរគុណ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនអ្នកសារព័ត៌មាន ដែលបានចូលរួមក្នុងសន្និសីទនេះ។