រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សំណេះសំណាល នឹងស្តាប់ការប្រឈមរបស់គណបញ្ជាការឯកភាពក្រុងតាខ្មៅ អំពីការដឹកនាំស្តីពីភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់សោភ័ណ្ឌ អញ្ជើញសំណេះសំណាល នឹងស្តាប់ការប្រឈមរបស់គណបញ្ជាការឯកភាពក្រុងតាខ្មៅ អំពីការដឹកនាំស្តីពីភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព។ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត ក៏បាន ផ្សព្វផ្សាយ និងណែនាំដល់មន្ត្រីក្រោមឱវ៉ាត ឱ្យអនុវត្តតាមអនុក្រឹត្យលេខ១៥៦ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុវត្តអនុក្រឹត្យលេខ ០១ គនប ស្តីពីគោលនយោបាយ ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព។ ក្នុងនោះដែរ ឯកឧត្តម ក៏បានជម្រុញ ដល់មន្ត្រីទាំងអស់ បន្តសហការ និងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រើសើរ ដើម្បីធានាដល់សុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អត្ថបទទាក់ទង