ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការ រៀបចំសោភ័ណ្ឌភាព និងអភិវឌ្ឍន៍បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនានា ជុំវិញភ្នំព្រះរាជទ្រព្យ រួមមាន៖ពិនិត្យផ្លូវបេតុង ការបាញ់ទឹកលាងសំអាតអនាម័យបរិស្ថាន និងណែនាំដល់អាជីវករលក់ដូរត្រូវមានសណ្តាប់ធ្នាប់ និងអនាម័យ ក្នុងឱកាសថ្ងៃបុណ្យសង្ក្រាន្តនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥ នឹង១៦ ខែមេសា នាពេលខាងមុខនេះ៕