រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំក្រុមការងារអនុគណៈកម្មការត្រៀមផែនការសម្រាប់រៀបចំការពារសន្តិសុខ និងសណ្ដាប់ធ្នាប់

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានអនុគណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់ បានដឹកនាំកិច្ចប្រជុំក្រុមការងារអនុគណៈកម្មការត្រៀមផែនការសម្រាប់រៀបចំការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកចូលរួមលេងកំសាន្តក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាពិធីបុណ្យសង្ក្រាន្តខេត្តកណ្ដាល ដែលរៀបចំដោយរដ្ឋបាលខេត្តកណ្ដាលនៅថ្ងៃទី១៤-១៥-១៦ ខាងមុខនេះ។សូមជម្រាបជូនបងដែរថាអនុគណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់ មានតួនាទី និងភារកិច្ចគឺដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងឱកាសប្រារព្ធពិធីសង្ក្រាន្តខេត្តកណ្ដាល ឆ្នាំថ្មីប្រពៃណីជាតិ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឥស្សរជនសំខាន់ៗ និងភ្ញៀវជាតិ-អន្តរជាតិ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីខាងលើឲ្យបានល្អប្រសើរ។

អត្ថបទទាក់ទង