រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយការបាក់ច្រាំងព្រែកថី ៧២គ្រួសារ ក្នុងក្រុងតាខ្មៅទទួលបានអំណោយមនុស្សធម៌ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជានៅភូមិព្រែកថី សង្កាត់រង្ការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានចុះសួរ សុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងស្ទឹង សរុបចំនួន៧២ គ្រួសារ មកពីសង្កាត់ព្រែកថី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បានសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ដោយការបាក់ច្រាំងស្ទឹងក្នុងសង្កាត់ព្រែកថី ក្រុងតាខ្មៅ ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ជាពិសេស ឯកឧត្ដមអភិបាលខេត្តកណ្ដាល ក៏បាននាំមកនូវផ្តាំផ្ញើសួរសុខទុក្ខក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា និន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ពោលគឺទីណាមានទុកលំបាកទីនោះមាន កាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌។ អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលចែកជូនប្រជាពលរដទាំង ៧២គ្រួសារ ដែលរស់នៅក្នុងសង្កាត់ព្រែកថី ក្រុងតាខ្មៅ ក្នុងនោះ ប្រជាពលរដ្ឋ ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូ, មី ១កេស, ទឹកត្រី ១យួរ, ត្រីខ ១០កំប៉ុង, ទឹកសុទ ១យួរ, ម៉ាស ១០បន្ទះ, និងថវិកាចំនួន ១០០ ០០០រៀលក្នុងមួយគ្រួសារផងដែរ។

អត្ថបទទាក់ទង