ស្រុកពញាឮ៖ រដ្ឋបាលខេត្តកណ្តាល បានប្រារព្ធពិធី ក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងឱកាស ព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកណ្តាល ភ្នំព្រះរាជទ្រព្យ នារសៀល ថ្ងៃទី១៤មេសានេះ ។ ពិធីដ៍អធិកអធមនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ៅភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត កណ្ដាល និងឯកឧត្តម គង់សោភណ្ឌ័ អភិបាលខេត្ត កណ្តាល។ ពិធីក្រុងពាលីនេះ ធ្វើឡើងតាមបែបព្រះពុទ្ធសាសនា ក្នុងនោះ មានពិធីថ្វាយគ្រឿងសក្ការៈ ប្រកាសបួងសួង និងប្រគុំថ្វាយភ្លេងពិណពាធ ចំពោះបារមីវត្ថុសាកសិទ្ធបូជាព្រះភូមិ និងថ្វាយគ្រឿងសក្ការះចំពោះស្តេចក្រុងពាលី ដើម្បីសុំសេចក្តីសុខ ក្នុងការរៀបចំ សង្ក្រាន្តខេត្តកណ្តាលឆ្នាំនេះ នៅរមណីយដ្ឋាន វប្បធម៏ប្រវត្តិសាស្ត្រ ភ្នំព្រះរាជទ្រព្យ អោយប្រព្រឹត្តទៅ ប្រកបដោយ ភាពសុខសាន្ត៕