រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកព្រឹត្តិការណ៍សង្រ្កាន្តសន្តិភាពខេត្តកណ្តាល ឆ្នាំថោះ បញ្ខាសក័ ព.ស ២៥៦៧ នៅភ្នំព្រះរាជទ្រព្យ

រសៀលថ្ងៃទី១៤មេសា ឆ្នាំ ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញបើកព្រឹត្តិការណ៍ សង្ក្រាន្តសន្តិភាពខេត្តកណ្តាល ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ ភ្មំព្រះរាជទ្រព្រ្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ នារសៀលថ្ងៃទី១៤មេសានេះ។ នៅក្នុងឱកាស ដ៍អធិកអធម ក្នុងពិធីប្រកាស ព្រឹត្តិការណ៍សង្ក្រាន្តនេះ រដ្ឋបាលខេត្ត បានរៀបចំ បង្ហាញនូវផ្ទាំងទស្សនីយភាព និងទិដ្ឋភាពដង្ហែរក្បួន តាមផែននិមួយៗ ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានលើកឡើងពីប្រវត្តិ ប្រពៃណី ទំនៀមទម្លាប់បុណ្យចូលឆ្នាំថ្មី និងបានបង្ហាញ នូវការជឿជាក់ របស់ប្រជាជនយើង លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ឯកឧត្តមបអភិបាលខេត្ត បានបញ្ជាក់ពីតម្លៃសន្តិភាព ដែលបានផ្តល់នូវ ភាពសុខសាន្តដូចសព្វថ្ងៃនេះ ដើម្បីផ្តល់អោយប្រជាជនយើងមាន ឱកាសដើរកំសាន្តគ្រប់ទីកន្លែង ប្រកបដោយសុខសុវត្តិភាព។ ជាមួយគ្នានោះ ឯកឧត្ដម បានអំពាវនាវ ដល់អាជីវករ ប្រជាជន ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលរួមកំសាន្ត សប្បាយ ក្នុងឱកាសចូលឆ្នាំថ្មី នេះ សូមចូលរួមថែរក្សាបរិស្ថាន អានាម័យទាំងអស់គ្នា ដោយប្រកាន់ខ្ជាប់នៅទិសស្លោក " ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាស្អាត និងបដិសណ្ឋារកិច្ចល្អ " ។,

អត្ថបទទាក់ទង