រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបណ្តែតគោមភ្លើងលើផ្ទៃទឹក និងបាញ់កាំជ្រួច ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព. ស២៥៦៧

ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត រួមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនមឺននាក់ ដែលបានអញ្ជើញមកទស្សនាកម្សាន្តសប្បាយក្នុងសង្ក្រាន្តខេត្តកណ្តាល បានចូលរួមពិធី បណ្តែតគោមភ្លើងលើផ្ទៃទឹក និងទស្សនាការបាញ់កាំជ្រួចដ៏ស្រស់ស្អាតលើអាកាស ។ គួរបញ្ជាក់ថា៖ ការបណ្តែតកន្ទោង ឬគោមទឹក មានការពាក់ពន្ធ័ និងប្រវត្តិនូវទំនៀមទម្លាប់ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរ តាំងតែពីបុរាណកាលមកម៉្លេះ ក្នុងគោលបំណង ដើម្បីជម្រុះនូវ ឧបទ្រុពចង្រៃ ទាំងឡាយចោល និងនាំមកនូវសេចក្តីសុខ ព្រមទាំងលាភសំណាង ដល់ប្រជាជនយើង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

អត្ថបទទាក់ទង