រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្បាលដីចំនួន៩៤២ ក្បាលដី ស្ថិតក្នុងស្រុកមុខកំពូល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ

ខេត្តកណ្តាល៖ក្បាលដីចំនួន០១ភូមិ ស្មើនិង៩៤២ក្បាលដី គឺភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតក្នុងវត្តព្រែកឫស្ស។ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអំពាវនាវដល់បងប្អូនដែលមានដីក្នុងភូមិខាងលើសូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត​ ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីតំបន់នេះមកពិនិត្យទិន្នន័យក្បាលអោយបានគ្រប់ៗគ្នា ។ លោកបន្តថា៖ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យមាន​លក្ខណៈ​ជា​ប្រព័ន្ធ នាពេលនេះគឺមាន​រយៈពេល ១៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី ២១ ខែមេសា ដល់​ថ្ងៃទី ៥ខែឧសភា ឆ្នាំ​២០២៣ ដោយគិតបញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក​ផងដែរ​។​ លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះ​ជា​ការកំណត់​ចុងក្រោយ​សម្រាប់​អ្នកកាន់កាប់​ដី​ និង​អង្គភាព​ពាក់ព័ន្ធ​មក​ពិនិត្យ​ទិន្នន័យ​ដើម្បី​បញ្ជាក់ថា​ទិន្នន័យ​ក្បាលដី​របស់បងប្អូន ពិតជា​ត្រឹមត្រូវដែររឺទេប្រសិនបើ​មាន​កំហុសឆ្គង​ដោយ​ប្រការ​ណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ​ ភេទ ទំហំ​ដី​ និងប្រភេទ​ទ្រព្យ​ជាដើម​នោះ​ម្ចាស់​ដី​ត្រូវធ្វើ​ការស្នើសុំ​កែតម្រូវ​ក្នុងកំឡុងពេល​១៥​នេះ ក្រោយពី​ការបិទ​ផ្សាយ​នេះ​ចប់​ជា​ស្ថាពរ អ្នកកាន់កាប់​ដី​និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​មិនអាច​តវ៉ា​បាន​ទៀត​ឡើយ​។ អាស្រ័យហេតុនេះ​ក្រោយពេល​១៥ ថ្ងៃ​នៃ​ការបិទ​ផ្សាយ​ត្រូវបាន​បញ្ចប់ ក្រុមការងារ​ដែល​ប្រចាំការ​នៅ​ទីនោះ​សូម​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ជាពិសេស​លោក​មេភូមិ​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះលោក យី យ៉េន អភិបាលស្រុកមុខកំពូល បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិទាំង២ខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ៕

អត្ថបទទាក់ទង