រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពនិត្យ និងជុំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាព ក្នុងខេត្តកណ្តាល

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ជាមួយ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមដោយ លោក លោកស្រី អភិបាល ក្រុង ស្រុក កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ។ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ក្រោមការដឹកនាំ ចង្អុលបង្ហាញរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត បានធ្វើការកែសម្រួលសមាសភាពគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តាម រយៈសេចក្ដីសម្រេចលេខ ០៦៦ សសរ ចុះថ្ងៃទី២៣ ខែម ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្តាល ដើម្បី ឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង និងមានប្រសិទ្ធិភាពក្នុងការអនុវត្តការងារស្នើរតាមវក្ខណៈ សម្បត្តិទាំង៧នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងនោះ ក៏បានកែសម្រួលសមាស ភាពលេខាធិការដ្ឋាន ដឹកនាំដោយអភិបាលរងខេត្តមួយរូប ជាសេនាធិការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការរៀបចំផែនការសកម្មភាពថវិកា និងការរៀបចំកម្មវិធីការងារបាយការណ៍ និងកិច្ច ប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា កន្លងមកតាមរយៈការអនុវត្តការងារប្រកបដោយភាពម៉ឺងម៉ាត់ម៉ត់ចត់របស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព បាន ដំណើរការយ៉ាងសកម្មផុលផុស និងទទួលបានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលបង្កកយ៉ាគឺងមាំក្នុងការគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធាណៈ និងសុវត្ថិភាព នៅតាមបណ្តាមូលដ្ឋានះ បានដឹកនាំ គ្រប់គ្រង ពង្រឹងកម្លាំងប្រជាការពារ ចូលរួមក្នុងសកម្មភាពរក្សាសន្តិ សុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន កាន់តែសកម្ម ជាពិសេសការត្រៀមលក្ខណៈ ក្នុងការចេញអន្តរាគមន៍ជួយ សង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ឬមានហេតុការណ៍គ្រោះថ្នាក់ផ្សេងៗកើតឡើងជា យថាហេតុទាន់ពេលវេលា ក្នុងនោះ ដូចមានក្នុងលទ្ធផលខាងលើ អាស្រ័យដោយមានការខិតខំរបស់ អាជ្ញាធរមូលដ្ឋាន មន្ត្រីកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បទល្មើសជារួមមានការថយចុះ ៧៨% គួបផ្សំប្រតិបត្តិការបង្ក្រាបបទទួលបានខ្ពស់រហូតដល់ ៩៦% ដែលជាហេតុធ្វើឲ្យការងាក្យប្រឡងប្រណាំងឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តទទួលបានលទ្ធផលគួរជាទីមោទនៈ។ក្នុងឱកាសនោះដែរ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើហើយបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តក៏យកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្តបាន និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់ និងការបង្ក្រាបបទល្មើស គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើង យកចិត្តទុកដាក់ដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ត្រូវមានអនាម័យ សោភណភាព និងបរិស្ថានល្អ ឆ្លើយតបបានទាន់ពេលចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗក្នុងភូមិសាស្រ្តខេត្តកណ្ដាលផងដែរ។

អត្ថបទទាក់ទង