ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចស្មៀន និងការរៀបចំលិខិតរដ្ឋបាលឃុំ-សង្កាត់ នៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្ដម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះនឹងរំលឹកឡើងវិញដល់ សិក្ខាកាមអំពី មូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងតួនាទីជាស្មៀនឃុំ សង្កាត់ ការតាក់តែងលិខិត ទម្រង់លិខិត ខ្លឹម សាលិខិត ការទុកដាក់ឯកសារ ការចរាចរលិខិត ព្រមទាំងរបៀបរបធ្វើការងារ សម្រាប់រដ្ឋបាលឃុំ សង្កាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីបំពេញការងាររបស់ខ្លួនអោយ បានត្រូវគោលដៅដែលត្រូវការ ស្របតាមច្បាប់ស្តីពី “ការគ្រប់គ្រងរដ្ឋបាលរដ្ឋបាលឃុំ សង្កាត់” “គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា” និង“ប្រកាសលេខ១៣២៩. ប្រ.ក ស្តីពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀនឃុំ សង្កាត់"។ ឯកឧត្ដមបានមានប្រសាសន៍បន្តថា រដ្ឋបាលខេត្តកណ្ដាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី តាមរយៈការបើកវគ្គសិក្សាជាច្រើន ដែលរៀបចំដោយទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្ត ដោយផ្អែកលើផែន ការសកម្មភាព និងថវិកាអភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលខេត្តកណ្ដាល។ ហេតុនេះសូមមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមខ្លួនទទួលយកការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ទៀត ដើម្បីរៀបចំពាក់តែងលិខិរដ្ឋបាលបានត្រឹមត្រូវតាមការណ៍ណែនាំ គ្រប់គ្រងឯកសារកាន់តែមានប្រសិទ្ធិភាព និងផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។ឯកឧត្ដមបានផ្តាំផ្ញើដល់ សិក្ខាកាម ដែលជាស្មៀនឃុំទាំងអស់ សូមយកចិត្តទុកដាក់ត្រងត្រាប់ ស្តាប់ការពន្យល់បកស្រាយ របស់គ្រូឧទ្ទេស ព្រមទាំងចូលរួមឱ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ ទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងឃុំរបស់ខ្លួន ឱ្យមានលក្ខណៈ ឯកភាពគ្នា និងស្របគ្នាចំពោះកិច្ចការរដ្ឋបាល ក៏ដូចជាទម្រង និងខ្លឹមសារនៃលិខិតរដ្ឋបាលរបស់ឃុំ សង្កាត់ផងដែរ។សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ដោយមាន សិក្ខាកាមជាស្មៀនឃុំ អញ្ជើញមកពីរដ្ឋបាលស្រុកចំនួន៥ រួមមាន ស្រុកខ្សាច់កណ្ដាល ល្វាឯម កោះធំ ស្អាង និងស្រុកកៀនស្វាយ សរុប ៨៨នាក់។ សិក្ខាមទាំងអស់នឹងសិក្សាលំអិតទៅលើ 1/អត្ថន័យនៃវិមជ្ឃការ 2/ និងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ 3/ មុខងារ និងអំណាចនៃរដ្ខបាលឃុំ សង្កាត់ 4/រចនាសម្ព័ន្ឋនៃរដ្ឋបាលឃុំ សង្កាត់ 5/ ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា និងបុគ្គលិក 6/ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ 7/ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និង 8/ឧបករណ៍សម្រាប់វិភាគ។