រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធឆ្លងសមិទ្ធផល និងស្រង់ព្រះសុគន្ធវារីប្រគេនព្រះគ្រូចៅអធិការ វត្តជ័យមង្គល ស្រុកកៀនស្វាយ ខេត្តកណ្ដាល

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាមអញ្ជើញ ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រង់ព្រះសុគន្ធវារីប្រគេនព្រះគ្រូចៅអធិការព្រះនាម ឈុន សុមនី វជីរប្បញ្ញោ ឱ្យឡើងជាព្រះគ្រូ ធម្មានុរ័ក្ខវង្សា គណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវត្តជ័យមង្គល ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្កកណ្ដាល។ឯកឧត្តមអភិបាលខេត្តបានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនក្នុងទីអារាម ដែលទាំងអស់នេះបានបង្ហាញពីសុខសន្តិភាពពេញលេញ ដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ បានយកសាច់ស្រស់ ឈាមស្រស់ និងជីវិតធ្វើជាដើមទុនក្នុងការពន្លត់ភ្លើងសង្គ្រាម ។ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ និងបានណែនាំដល់រដ្ឋបាលស្រុកកៀនស្វាយ ត្រូវអនុវត្តឲ្យបានម៉ត់ចត់ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសុខសុវត្ថិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន បន្តការអប់រំ ផ្សព្វផ្សាយ ឱ្យស៊ីជម្រៅទូលំទូលាយ អំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងត្រូវបន្តចាក់វ៉ាក់សាំងដូសជម្រុញជាបន្តបន្ទាប់ តាមគោលការណ៍ណែនាំ និងតាមកាលកំណត់ ជូនប្រជាជនអោយបានគ្រប់ៗគ្នា។

អត្ថបទទាក់ទង