រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យស្វាយរមៀត ស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ ថ្លែងទៅកាន់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៤០០នាក់ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យស្វាយរមៀត ស្ថិតក្នុងបរិរវណវត្តស្វាយរមៀត ឃុំស្វាយរមៀត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ចាក់ថា សមិទ្ធផលនានា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធិផលថ្មីបន្ថែមទៀត សម្រាប់ស្រុកខ្សាច់កណ្តាល ដែលបង្ហាញឱ្យឃើញពីការរីកចំរើនក្នុងវិស័យអប់រំ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៍សំខាន់ គឺកត្តាសុខសន្តិភាព ប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ។ឯកឧត្តម បានបញ្ចាក់បន្តថា សមិទ្ធផលថ្មីៗ ព្រមទាំងការអភិវឌ្ឍដែលយើងទាំងអស់គ្នាបានឃើញនាសព្វថ្ងៃនេះ គឺផ្តើមចេញពីការ ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គ មហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និង អនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកែទម្រង់ដ៏មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព បើគ្មានសម្តេច តេជោ ពួកយើងទាំងអស់គ្នាក៏គ្មានថ្ងៃនេះដែរ។នាឱកាសនោះ ឯកឧត្តម បានអំពាវនូវ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍ និងរីកចំរើនជាបន្តបន្ទាប់ទៀត ជាពិសេសត្រូវបន្តគាំទ្រ ជឿជាក់លេីការដឹកនាំសម្តេចតេជោ ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស​ សុខសន្តិភាព​ និងការអភិវឌ្ឍ​ជូនប្រជាជន​ និងប្រទេសកម្ពុជាទាំងមូល។បន្ថែមពីលើនេះ ឯកឧត្តម ប៊ុន ផេង បានជំរុញឱ្យរដ្ឋបាលស្រុក និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា២ និងអភិក្រម៥ ដែលបានដាក់ចេញដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ៖ បាវចនា ២ “កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ" និងអភិក្រម ៥ “ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់។ ត្រូវបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាក្នុងសង្គម ។សូមជម្រាបថា សមិទ្ធផលនានាដែលបានដាក់សម្ពាធ នាឱកាសនេះរួមមាន៖ ១.អគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ មានទទឹង ៩ម៉ែត្រ បណ្តោយ ៥៤ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ ក្រាលការ៉ូ និងបំពាក់សម្ភារៈតុសិស្សចំនួន ២៤០ ទូរដាក់ឯកសារសម្ភារៈគ្រូ ១២ទូ អំពូលភ្លើង កង្ហារ និងបន្ទប់ទឹកចំនួន១១។ ២.ក្លោងទ្វារសាលាបឋមសិក្សាស្វាយរមៀត។ ៣.ដងទង់ជាតិ ។ ៤.ចាក់ដីបំពេញទីធ្លារសាលាបឋមសិក្សា ។ ៥. អណ្ដូងទឹកប្រើដោយថាមពលសូឡា។ ៦.ផ្លូវបេតុងនៅអនុវិទ្យាល័យ ប្រវែង ១០៩ម៉ែត្រ ទទឹង៤ម៉ែត្រ និង៧.ជួសជុលកែលំអរឡើងវិញនូវបណ្ណាល័យសហគមន៍វត្តស្វាយរមៀត។

អត្ថបទទាក់ទង