ខេត្តកណ្តាល៖រសៀលថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា លើប្លង់បច្ចេកទេស នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។