ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលស្ដីទី នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យត្រៀមរំដោះទឹកជន់លិចដោយជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើងជាយថាហេតុ តាមប្រឡាយមេ៩៤ និងប្រឡាយមេ៩៦ នៅសាលប្រជុំសាលាខេត្តកណ្ដាល។