ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចុះទៅសម្រុះសម្រួលបើកផ្លូវសាធារណៈ១ខ្សែ នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ដែលធ្វើឲ្យប្រជាពលរដ្ឋប្រមាណ ៥២គ្រួសារ មានការអបអរសាទរ និងភាគីម្ខាងទៀតមានការពេញចិត្តទទួលយកនូវនយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ពីសំណាក់ ឯកឧត្តម អភិបាលខេត្ត ដែលតែងតែគិគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ ក្នុងការសម្រុះសម្រួលបើកផ្លូវខាងលើនេះ គឺមានការសហការពី គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ មេប៉ុស្ត៍ មេភូមិ ភូមិបាលស្រុក និងប្រជាពលរដ្ឋ។ អរគុណសន្តិភាព!!! អរគុណនយោបាយឈ្នះ ឈ្នះ!!!