ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោក ជី ស៉ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំ និងបែងចែកបន្ទប់បណ្ដោះអាសន្នសម្រាប់មន្ត្រីរាជការសាលាខេត្តកណ្ដាលធ្វើជាកន្លែងធ្វើការបណ្ដោះអាសន្ន នៅឯសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ គួរបញ្ជាក់ថា សាលាខេត្តកណ្ដាលនឹងគ្រោងធ្វើការសាងសង់ឡើងវិញនៅលើទីតាំងដីចាស់ដដែល ក្នុងពេលឆាប់ៗខាងមុខ។