ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមជាមួយគណៈកម្មការអន្តរក្រសួង ចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតកេសកាតុង របស់ក្រុមហ៊ុន SMART PACKAGING (CAMBODIA) CO., LTD.នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។