រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូសមាគមពន្លត់អគ្គីភ័យស្ម័គ្រចិត្ត មកពីប្រទេសកូរ៉េខាងត្បូង

ខេត្តកណ្ដាល៖ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូសមាគមពន្លត់អគ្គីភ័យស្ម័គ្រចិត្ត មកពីប្រទេសកូរ៉េខាងត្បូង នៅសាលប្រជុំសាលាខេត្តកណ្ដាល ដែលដឹកនាំប្រតិភូដោយលោក SHIN HEECHEOL ប្រធានសមាគមពន្លត់អគ្គីភ័យស្ម័គ្រចិត្ត។ សូមបញ្ហាក់ថា ក្នុងការជួបពិភាក្សានេះ គឺប្រតិភូសមាគមពន្លត់អគ្គីភ័យស្ម័គ្រចិត្ត មកពីប្រទេសកូរ៉េខាងត្បូង មានគោលបំណងចង់ផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលពិសេស ដល់មន្ត្រីនគរបាលពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់របស់ខេត្តកណ្ដាល ឱ្យពួកគាត់ទទួលបានជំនាញ់ និងបច្ចេកទេសថ្មីៗបន្ថែមទៀត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យបានកាន់តែមានប្រសិទ្ធភាព។ក្នុងឱកាសនោះ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានថ្លែងអំណគុណយ៉ាងជ្រោលជ្រៅ ដល់ប្រតិភូសមាគមពន្លត់អគ្គីភ័យស្ម័គ្រចិត្ត ដែលចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការជួបពិភាក្សាការងារ ស្ដីពីកាជួយផ្ដល់វគ្គបណ្ដុះបណ្ដាលពិសេស ដល់មន្ត្រីនគរបាលពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់ក្នុងខេត្តកណ្ដាល ។

អត្ថបទទាក់ទង