រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្តាល

បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល ឱ្យដឹងថា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ចំនួន ៨១៨,៤៥៩ នាក់ បានមកបោះឆ្នោត ចំនួន ៧២៩,៨១៥ នាក់ ស្មើនឹង ៨៩.១៦% ក្នុងនោះសន្លឹកឆ្នោតមិនបានការមានចំនួន ៥០,១២៣ សន្លឹក។ លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានឱ្យដឹងទៀតថា ខេត្តកណ្ដាលមានគណបក្សនយោបាយចំនួន១២គណបក្ស ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ជាលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្ស និងអាសនៈដែលទទួលបានរួមមាន៖ ១.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានសំឡេងគាំទ្រចំនួន ៣,៨១៤ សំឡេង។២.គណបក្សខ្មែរតែមួយ មានសំឡេងគាំទ្រចំនួន ១,៩៨៧ សំឡេង។ ៣.គណបក្សសញ្ជាតិកម្ពុជា មានសំឡេងគាំទ្រចំនួន ១,៧៦១ សំឡេង។ ៤.គណបក្សខ្មែររួបរួមជាតិ មានសំឡេងគាំទ្រចំនួន ៨,០៤២ សំឡេង។ ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ មានសំឡេងគាំទ្រចំនួន ១,៧៣៩ សំឡេង។ ៦.គណបក្សខ្មែរឈប់ក្រ មានសំឡេងគាំទ្រចំនួន ៣,៣៨៩ សំឡេង។ ៧.គណបក្សហ៊្វុនស៊ិនប៉ិច មានសំឡេងគាំទ្រចំនួន ៦៧,៣៤៦ សំឡេង មាន១អាសនៈ។ ៨.គណបក្សធម្មាធិបតេយ្យ មានសំឡេងគាំទ្រចំនួន ៦,៧៧០ សំឡេង។ ៩.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានសំឡេងគាំទ្រចំនួន ៣,៣៧៤ សំឡេង។ ១០.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានសំឡេងគាំទ្រចំនួន ៥,១៦៣ សំឡេង។ ១១.គណបក្សយុវជនកម្ពុជា មានសំឡេងគាំទ្រចំនួន ៨,៤០០ សំឡេង។ ១២.គណបក្សប្រជាជនកម្ពុជា មានសំឡេងគាំទ្រចំនួន ៥៦៧,៩០៧ សំឡេង មាន១០អាសនៈ។ មានប្រសាសន៍ក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការៀបចំការបោះឆ្នោត ខេត្តកណ្ដាល និងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ទទួលបាននូវលទ្ធផលដ៏ល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ លើទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។ ឯកឧត្ដម អភិបាលរងខេត្ត បន្តថា ភាពជឿជាក់របស់ប្រជាពលរដ្ឋ មកលើដំណើរការរៀបចំការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជរដ្ឋាភិបាលដែលធានាបាននូវសន្តិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធដែលឆ្លុះបញ្ចាំងនូវតម្លាភាពនិងភាពជឿទុកចិត្ត។ មិនត្រឹមតែប៉ុណ្ណោះក៏បានបង្ហាញឱ្យឃើញផងដែរថា យើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់ មានការប្ដេជ្ញាចិត្តរួមគ្នាក្នុងការជំរុញ និងលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយខិតខំរួមគ្នាអនុវត្តតាមច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត យ៉ាងហ្មត់ចត់គ្រប់ដំណាក់កាលនៃការបោះឆ្នោត។

អត្ថបទទាក់ទង