ខេត្តកណ្តាល៖រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ប្រាំង ជលសា អគ្គនាយករង អគ្គីសនីកម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីពីការងារដោះស្រាយផលប៉ះពាល់ដីធ្លី សំណង់ ផ្ទះសម្បែង ដើមឈើហូបផ្លែ និងដំណាំ ផៀងៗរបស់ប្រជាពលរដ្ឋសម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ពីរខេត្តពោធិ៍សាត់ ទៅអនុស្ថានីយមុខកំពូល ខេត្តកណ្តាល។ កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរស្រុកពាក់ព័ន្ធ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងគ្រប់ប្រភេទ៕