រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរព័ត៌មានខេត្តកណ្ដាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ មន្ទីរព័ត៌មានខេត្តកណ្ដាល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ដើម្បីដកពិសោធន៍ កែលម្អ ការផ្លាស់ប្ដូរមតិយោបល និងពិនិត្យ ដោះស្រាយបញ្ហាប្រឈមនានា។កិច្ចប្រជុំនេះ ធ្វើឡើងនៅមន្ទីរព័ត៌មានខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រី ក្រោមឱវាទជាច្រើនរូបផងដែរ។ឯកឧត្ដម ចាប វន្នី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីបង្ហាញលទ្ធផលការងារដែលសម្រេចបានក្នុងខែសីហា ។ ឯកឧត្តមប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ចំពោះ មន្ត្រី និង បុគ្គលិក របស់មន្ទីរព័ត៌មានខេត្តកណ្ដាល ទាំងអស់ ដែលបានខិតខំបំពេញតួនាទី បានយ៉ាងល្អប្រសើរ ព្រមទាំង ទទួលបានលទ្ធផលផ្លែផ្កា មានប្រសិទ្ធភាព និងគុណភាព។ ជាពិសេសការងារចុះយកព័ត៌មាន ផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ឯកឧត្តម បន្ថែមថា មន្ទីរព័ត៌មានខេត្តកណ្ដាល ក៏បានយកចិត្តទុកដាក់ប្រតិបត្តិការប្រកបដោយគុណភាព ប្រសិទ្ធភាព និងឈរលើវិជ្ជាជីវៈសារព័ត៌មានយ៉ាងខ្ជាប់ខ្ជួន ដោយមន្ទីរតែងតែផ្ដល់ការពិភាក្សា និងវគ្គបំប៉ននានាដល់មន្ត្រីជំនាញ ដើម្បីបំពេញការងារឈានឆ្ពោះទៅរកគោលដៅ ប្រកបដោយនិរន្តរភាព មាននវានុវត្តន៍បានល្អប្រសើរ និងផ្ដល់បទពិសោធន៏ការងារជាច្រើនផ្សេងៗទៀត សម្រាប់មន្ដ្រីក្រោមឱវាទ ពិសេសមន្ត្រីវ័យក្មេងដែរ ទើបចូលបំរើការងារ។បន្ថែមពីលើនេះ ឯកឧត្តម ក៏បានសំណូមពរ អោយមន្ត្រីទាំងអស់ពង្រឹងសមត្ថភាព និងបំពេញតួនាទីរបស់ខ្លួនអោយបានល្អ និងអោយខាងរដ្ឋបាល រៀបចំបញ្ជីវត្តមានអោយមន្រ្តីគ្រប់ការិយាល័យទាំងអស់ត្រូវចុះវត្តមានតាមបទបញ្ជាផ្ទៃក្នុងអោយបានត្រឹមត្រូវ ។

អត្ថបទទាក់ទង