ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាកាជាលើកទី៤ ស្ថិតនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ ស្រុកមុខកំពូល ដោយមានការចូលរួមពីលោកអនុប្រធានមន្ទី ដ.ន.ស.ស អភិបាលរងស្រុកមុខកំពូល មន្ត្រីការិយាល័យជំនាញខេត្ត-ស្រុក ក្រុមការងារ និងភាគីវិវាទ នៅសាលប្រជុំសាលាខេត្តកណ្តាល។