ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែនអភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ការកែសម្រួលសមាសភាពគណៈកម្មការ ដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តរបស់រដ្ឋបាលក្រុង ស្រុក ក្នុងការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរជំនាញ អាជ្ញាធរក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធផងដែរ ។