រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល សំណូមពរដល់ប្រជានេសាទទាំងអស់ មិនត្រូវប្រើប្រាស់ឧបករណ៍ខុសច្បាប់ ពិសេសឧបករណ៍ហាមឃាត់ ក្នុងរដូវបិទនេសាទអោយបានដាច់

ខេត្តកណ្ដាល៖ ចាប់ពីពេលថ្មីៗកន្លងទៅនេះ ខណ្ឌរដ្ឋបាលជលផលកណ្តាល បានសហការជាមួយកងកំលាំងគណៈបញ្ជាការឯកភាពស្រុកមុខកំពូល ដឹកនាំដោយលោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ចុះឃាត់ឧបករណ៍នេសាទកូនម៉ាញ់មួយគ្រឿង ដែលបានធ្វើសកម្មភាពនៅតាមដងទន្លេមេគង្គ ក្នុងរដូវបិទនេសាទ ត្រង់ចំនុចឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងឱកាសចុះឃាត់ឧបករណ៍នេសាទកូនម៉ាញ់ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានធ្វើការផ្សព្វផ្សាយអំពីច្បាប់ស្តីពីជលផល និងសំនូមពរដល់ប្រជានេសាទទាំងអស់ សូមចូលរួមគោរពច្បាប់ជាពិសេសការនេសាទប្រើឧបករណ៍នេសាទឆក់ត្រជាក់ និងក្តៅមិនអោយមានទល់តែសោះនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដើម្បីធានានូវធនធានជលផលស្តុកក្នុង បឹង ទន្លេធម្មជាតិអោយបានល្អ ដើម្បីជាផលប្រយោជន៍របស់បងប្អូនវិញ។ លោកនាយខណ្ឌរដ្ឋបាលជលផល ក៏បានក្រើនរំលឹកបញ្ជាក់ផងដែរថា បើមិនគោរពច្បាប់ទេ នោះក្រុមការងារ និងបង្រាបដោយអនុវត្តតាមច្បាប់ស្តីពីជលផល ស្របតាមទបញ្ជាពីឯកឧត្តមអភិបាលខេត្តកណ្ដាលដោយម៉ឺងម៉ាត់បំផុត។ សូមបញ្ជាក់ផងដែរថា ឧបករណ៍នេសាទកូនម៉ាញ់មួយគ្រឿង ដែលត្រូវបានឃាត់ក្រុមការបានធ្វើការអនុវត្តនិតិវិធីតាមច្បាប់ស្តីពីជលផល។

អត្ថបទទាក់ទង