ខេត្តកណ្តាល៖រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រង និងប្រមូលចំណូលលើទីតាំងលើកស្លាកប៉ាណូដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ ២០២៣-២០២៤។កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អង្គភាពច្រកចេញចូលតែមួយ និងបណ្តាអង្គភាពចំណុះសាលាខេត្តផងដែរ៕