រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងលោកជំទាវ អៀ ស្រីទូច តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជើញរាប់បាត្រ (បុណ្យកាន់បិណ្ឌ)វេនទី៩ នៅវត្តពោធិ៍មាស

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងលោកជំទាវ អៀ ស្រីទូច តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជើញរាប់បាត្រ (បុណ្យកាន់បិណ្ឌ)វេនទី៩ នៅវត្តពោធិ៍មាស ស្ថិតក្នុងសង្កាត់ ពាមឧញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណរៀងមកតែងតែបានប្រារព្ធពិធីនេះ មិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោចថៃ្ងបញ្ចប់គឺជាថ្ងៃ(ភ្ជុំបិណ្ឌ)។ ក្នុងពិធីកាន់បិណ្ឌវេនទី៩នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងលោកជំទាវ អៀ ស្រីទូចព្រមទាំងអាជ្ញាធរក្រុងអរិយក្សត្រ និងអាជ្ញាធរស្រុកល្វាឯម និងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃដើម្បីទុកកសាងសមិទ្ធផលនានាក្នុងវត្ត និងវេរទេយ្យវត្ថុដល់ព្រះសង្ឃ និងចង្ហាន់ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិកាទាំង ៧សន្តាន ដែលចែកឋានទៅបរលោកខាងមុខ មកទទួលយកនូវអានិសង្ឃ ដែលបានឧទ្ទិសជូន នៅក្នុងវេនកាន់បិណ្ឌទី៩នេះ៕

អត្ថបទទាក់ទង