ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ រសៀល នៅសាលប្រជុំសាលាខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារសម្របសម្រួលដោះស្រាយពាក្យបណ្តឹង និងសំណើនានារបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងវិវាទដីធ្លី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិកាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល។