រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធី​សម្ពោធ​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវ​ការយុទ្ធសាស្ត្រជាតិស្ដីពី​«ការ​អភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឆ្នាំ​ ២០២៣-២០២៨​»

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុង​​ ពិធី​សម្ពោធ​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវ​ការយុទ្ធសាស្ត្រជាតិស្ដីពី​«ការ​អភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឆ្នាំ​ ២០២៣-២០២៨​» ក្រោម​អធិបតី​ដ៏ខ្ពង់ខ្ពស់​របស់សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៉ីដង់សុខាភ្នំពេញ។«សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថាន សុវត្ថិភាព ចំណី អាហារ ការប្រមូលពន្ធជាដើម»។

អត្ថបទទាក់ទង