រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំអនុគណៈកម្មការរៀបចំស្តង់លក់ផលិតផល ក្នុងពិធីអុំទូកនៅក្រុងតាខ្មៅ នៅសាលាខេត្តកណ្តាល

ខេត្តកណ្តាល៖រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំស្តង់លក់ផលិតផល ក្នុងពិធីអុំទូកនៅក្រុងតាខ្មៅ នៅសាលាខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងតាខ្មៅ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលរងខេត្តបានណែនាំដល់លោក លោកស្រី ដែលទទួលខុសត្រូវតាមអនុគណៈកម្មការ ត្រូវមានទំនូលខុសត្រូវដើម្បីឲ្យដំណើរការក្នុងពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។គួរបញ្ជាក់ថា៖ ឆ្នាំនេះខេត្តកណ្តាលបានរៀបចំពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅនាពេលខាងមុខនេះ។ជាមួយគ្នានេះ ខេត្តបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផល ក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំបណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួចនិងមានកម្មវិធីប្រគុំតន្ត្រីសមយ័ អាស្រយ័ហេតុនេះ សូមប្រជាពលរដ្ឋចូលរួមទស្សនា ឲ្យបានច្រើនកុះករតាមកាលបរិច្ឆេទខាងលើ ដើម្បីញ៉ាំងឱ្យព្រឹ្តត្តិការណ៍នេះ ប្រព្រឹត្ដទៅប្រកបដោយភាពសប្បាយរីករាយ៕

អត្ថបទទាក់ទង