រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ

ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការសុខភាព នៅព្រឹកថ្ងៃ១៨ ខែតុលា ឆ្នាំ២០២៣នេះ បានជួបប្រជុំជាមួយក្រុមការងារ នៃអនុគណៈកម្មការសុខភាព ក្នុងការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមផែនការគ្រោងទុក បង្ករបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សារ៉ាត បានណែនាំឱ្យ ក្រុមការងារ នៃអនុគណៈកម្មការសុខភាពទាំងអស់ ត្រូវត្រៀមថ្នាំពេទ្យ រថយន្តសង្គ្រោះ ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមគ្រូពេទ្យចល័ត ដើម្បីធានាសុខភាព ជូនកីឡាករ កីឡាការិនីប្រណាំងទូក និងប្រជាពលរដ្ឋដែលមកចូលរួមក្នុងកម្មវិធី។ ជាពិសេស ត្រូវរៀបចំទីកន្លែងសម្រាប់ជួយសង្រ្គោះបន្ទាន់ជូនកីឡា និងប្រជាពលរដ្ឋដែលចូលរួមក្នុងពិធី ត្រូវត្រៀមក្រុមសង្គ្រោះបន្ទាន់ក្នុងទឹកក្នុងពេលប្រណាំទូកផងដែរ។ក្នុងពិធីនេះ រដ្ឋបាលខេត្តក៏បានរៀបចំ ដាក់តាំងពិព័រណ៍ លក់ផលិតផលជាច្រើនប្រភេទ ដោយឡែកនៅពេលរាត្រី និងមានរៀបចំ បណ្តែតគោម លើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសមយ័។ រដ្ឋបាលខេត្ត សូមគោរពអញ្ជើញ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ សូមចូលរួមទស្សនាពិធីប្រណាំងទូកខេត្តកណ្ដាល ឱ្យបានច្រើនកុះករ តាមកាលបរិច្ឆេទខាងលើ ដើម្បីញ៉ាំងឱ្យព្រឹ្តត្តិការណ៍នេះ ប្រព្រឹត្ដទៅប្រកបដោយ ភាពសប្បាយរីករាយ។

អត្ថបទទាក់ទង