រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ខេត្តកណ្ដាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះបានដឹកនាំ ក្រុមការងាររួមមាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរស្រុកកណ្តាលស្ទឹងស្រុកគងពិសី ចុះពិនិត្យករណីជំនន់លិចទឹកភ្លៀងលើផ្លូវជាតិលេខ៣ នៅចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ ( ភូមិភានសារ ឃុំព្រះនិពាន ស្រុកគងពិសី) និងខេត្តកណ្តាល ( ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង) នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៣០ លើផ្លូវជាតិលេខ៣។ក្នុងការចុះនេះ ឯកឧត្តម ហាក់ សុខមករា បានបញ្ជាឱ្យគ្រឿងចក្រអេស្កា កាយបើកមុខលូបង្ហូរទឹកកាត់ទទឹងផ្លូវជាតិលេខ៣ បន្ថែម ១កន្លែងទៀត និងមុខលូបង្ហូរទឹកដែលមានស្រាប់ចំនួន ១កន្លែង សរុបចំនួន ២កន្លែង ដើម្បីបង្ហូរចូលទៅប្រឡាយអូរអាប ហូររំដោះទៅទន្លេបាទី ដើម្បីធ្វើឱ្យស្ថានភាពទឹកបន្តស្រកចុះ ។ បន្ថែមពីលើនេះ ឯកឧត្តម បានណែនាំដល់ ក្រុមការងារត្រូវបន្តកាយមុខលូរំដោះទឹកកាត់ទទឹងផ្លូវជាតិលេខ៣ បង្ហូរចូលទៅតាមប្រឡាយអូរអាប និងកាយតាមបណ្តោយប្រឡាយអូរអាបបើកមុខទឹកអោយបានធំ សំដៅធ្វើឱ្យចរន្តទឹកហូរបានលឿន ដើម្បីរំដោះជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺឱ្យបានលឿន ។

អត្ថបទទាក់ទង