រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមរៀបចំរបាយការណ៍សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ខេត្តកណ្តាល៖ ឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំរបាយការណ៍សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី លោក- លោកស្រីនាយក នាយករងរដ្ឋបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឌឹម ប៉ូរ៉ា បានស្នើដល់ក្រុង-ស្រុកទាំងអស់ត្រូវផ្ញើរបាយការណ៍របស់ខ្លួនមករដ្ឋបាលខេត្តឲ្យបានទាន់ពេលវេលាតាមការកំណត់ ហើយអង្គប្រជុំទាំងមូលក៏បានធ្វើការពិភាក្សាគ្នាទៅលើការរៀបចំខ្លឹមសារ និងទំរងថ្មី ស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលក្រុង-ស្រុកទាំង១៣ ផងដែរ។

អត្ថបទទាក់ទង