រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ជាមួយនាយក នាយករងរដ្ឋបាលក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធ

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក សេង ណារ័ត្ន នាយកទីចាត់ការគ្រប់គ្រងបុគ្គលិកធនធានមនុស្ស សាលាខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ជាមួយនាយក នាយករងរដ្ឋបាលក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធ ដើម្បីបំពេញព័ត៌មាន សម្រាប់ធ្វើប័ណ្ណសម្គាល់ខ្លួនជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំង១២៧ នៃខេត្តកណ្តាល។កិច្ចប្រជុំនេះមានគោលបំណង ដើម្បីអោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំង១២៧ មានប័ណ្ណសម្គាល់ខ្លួន ដែលមានសុពលភាព ក្នុងអាណត្តិរបស់ខ្លួន ដូច្នេះរដ្ឋបាលខេត្ត បានរៀបចំធ្វើប័ណ្ណសម្គាល់ខ្លួនជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង១២៧ នៃខេត្តកណ្តាល ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ ដែលនិងប្រព្រឹត្តិទៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ មានភាពរលូន និងទទួលបានជោគជ័យក្នុងការបោះឆ្នោត៕

អត្ថបទទាក់ទង