រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយប្រកាស បទប្បញ្ញត្តិពាក់ព័ន្ធ នឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ

+++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ និងផ្សព្វផ្សាយប្រកាស បទប្បញ្ញត្តិពាក់ព័ន្ធ នឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយមានការចូលរួមពី អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា កិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មន្ត្រីរបស់យើង ដើម្បីធ្វើការស្វែងយល់ ចែករំលែកដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ដែលមានអាជីវកម្មអភិវឌ្ឍអចលនវត្ថុ រួមគ្នាធ្វើការគ្រប់គ្រង ឱ្យមាននិរន្តរភាព តាមលិខិតបទដ្ឋានគតិយុត្តិ ស្របទៅតាមច្បាប់ ដើម្បីជាគុណប្រយោជន៍ នៃការប្រមូលចំណូលពន្ធសម្រាប់ខេត្ត និងការអភិវឌ្ឍនៅមូលដ្ឋានផ្ទាល់ផងដែរ។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ចាក់បន្ថែមថា ក្នុងកិច្ចប្រជុំនាថ្ងៃនេះ គឺជាការចែករំលែក ដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ឱ្យមានការយល់ដឹងបន្ថែម អំពីការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ត្រូវត្រៀមជាសំនួរ ដល់មន្ត្រីជំនាញ ដើម្បីធ្វើការបកស្រាយជូនឱ្យបានកាន់តែច្បាស់លាស់ ជាពិសេសអាជាធរមូលដ្ឋានត្រូវ ស្រង់ស្ថិតិនូវរាល់អាជីវកម្មអភិវឌ្ឍអចលនវត្ថុឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។ឯកឧត្តមអភិបាលរងខេត្ត បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវផ្សព្វផ្សាយ នូវរាល់ប្រកាស និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ជូនដល់ម្ចាស់អាជីវកម្មអភិវឌ្ឍអចលនវត្ថុក្នុងមូលដ្ឋានខ្លួន ឱ្យចូលរួមសហការណ៍ និងគោរពអនុវត្តតាមឱ្យបានត្រឹមត្រូវ ស្របទៅតាមច្បាប់ដែលបានកំណត់ ឱ្យមានប្រសិទ្ធភាព និងតម្លាភាព សំដៅបង្កើនទំនុកចិត្តដល់សាធារណៈជន រវាងអ្នកលក់ និងអ្នកទិញ និងរួមចំណែកទប់ស្កាត់ហានិភ័យនៅក្នុងវិស័យអចលនវត្ថុ។នៅក្នុងកិច្ចប្រជុំនេះដែរ មន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ព្រមទាំងបានធ្វើបទបង្ហាញ ស្ដីពីប្រកាសលេខ ០៤៧ អ.ស.ហ. ប្រក ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ ជូនដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង