រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

បើកជាផ្លូវការនូវព្រឹត្តិការណ៍បុណ្យ សមុទ្រលើកទី ១០ ឆ្នាំ២០២៣

ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកជាផ្លូវការនូវព្រឹត្តិការណ៍បុណ្យ សមុទ្រលើកទី ១០ ឆ្នាំ២០២៣ ក្រោមប្រធានបទ"ទាំងអស់គ្នា ដើម្បីទេសចរណ៍" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខេត្តកែប។ «ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការ​ឆ្លាស់​វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណង​នៃ​ពិធី​បុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយចិរភាព និងកា​រ​ទទួល​ខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា​ឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់​តែច្រើន»។

អត្ថបទទាក់ទង