រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានចុះតាមដានការអនុវត្តច្បាប់ គោលនយោបាយជាតិពាក់ព័ន្ធ និងអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងអនុសញ្ញាជាតិស្តីពីការលុបបំបាត់រាល់ទំរង់នៃការរើសអើង ប្រឆាំងនារីភេទ (ស៊ី-ដ) នៅខេត្តកណ្ដាល

ខេត្តកណ្ដាល៖ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានជំរុញដល់រដ្ឋបាលខេត្តកណ្ដាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកណ្ដាល សូមបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់ គោលនយោបាយជាតិពាក់ព័ន្ធ និងអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងអនុសញ្ញាជាតិស្តីពីការលុបបំបាត់រាល់ទំរង់នៃការរើសអើង ប្រឆាំងនារីភេទ (ស៊ី-ដ) អោយជាប់ជាប្រចាំ ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខមាលភាពស្ត្រី នៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានជំរុញបែបនេះ ក្នុងឱកាសដែលលោកជំទាវកិត្តិបណ្ឌិត បានអញ្ជើញចុះតាមដានការអនុវត្តច្បាប់ គោលនយោបាយជាតិពាក់ព័ន្ធ និងអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងអនុសញ្ញាជាតិស្តីពីការលុបបំបាត់រាល់ទំរង់នៃការរើសអើង ប្រឆាំងនារីភេទ (ស៊ី-ដ) នៅពន្ធនាគារខេត្តកណ្ដាល ស្នាក់ការនគរបាលខេត្តកណ្ដាល សាលាដំបូងខេត្តកណ្ដាល និងរដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ លោកជំទាវកិត្តិបណ្ឌិត បន្តថា៖ ការចុះតាមដានការអនុវត្តច្បាប់ គោលនយោបាយជាតិពាក់ព័ន្ធ និងអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកនេះគឺដើម្បីស្វែងយល់ពីបញ្ហាប្រឈម/ឧបសគ្គ និងវិធានការទាំងឡាយក្នុងការដោះស្រាយបញ្ហាស្ត្រី ព្រមទាំងចុះស្វែងយល់ស្ថានភាពទណ្ឌិត និងពិរុទ្ធជនជាស្ត្រីកំពុងជាប់ឃុំក្នុងពន្ធនាគារ និងពិភាក្សាអំពីលទ្ធភាពដែលអាចជាមូលដ្ឋានក្នុងការផ្តល់សេវាពាក់ព័ន្ធក្នុងពន្ធនាគារ។ ស្វែងយល់ និងពិនិត្យលើករណីអំពើហិង្សាលើស្ត្រី និងក្មេងស្រី និងបទល្មើសពាក់ព័ន្ធនឹងស្ត្រី ពីស្នាក់ការនគរបាលខេត្តកណ្ដាល។ ស្វែងយល់ករណីអំពើហិង្សាលើស្ត្រី និងក្មេងស្រី និងបទ ល្មើសពាក់ព័ន្ធនឹងស្ត្រី បទពិសោធន៍ ចំណាត់ការ និង បញ្ហាប្រឈមពាក់ព័ន្ធនឹងសំណុំរឿងស្ត្រី និងក្មេងស្រី ពីសាលាដំបូងខេត្តកណ្ដាល។

អត្ថបទទាក់ទង