រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ជំនួបពិភាក្សាការងារ រវាងរដ្ឋបាលខេត្តកណ្តាល និងគណៈប្រតិភូដែលជាអ្នកវិនិយោគមកពីប្រទេសសឹង្ហបុរី ដើម្បីស្វែងយល់ពីការវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលននៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូសឹង្ហបុរី ដើម្បីស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងភូមិសាស្ត្រក្រុងសំពៅពូន នៃខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដែលគណៈប្រតិភូជាអ្នកវិនិយោគមកពីប្រទេសសឹង្ហបុរី ដែលបានចុះមកបំពេញទស្សនៈកិច្ចសិក្សាផ្ទាល់លើភូមិសាស្ត្រខេត្តកណ្តាល និងស្វែងយល់អំពីសក្ដានុពល ដើម្បីផ្តល់ឱកាសធ្វើការនិយោគ នៅក្នុងទឹកដីដ៏ល្អផូរផង់មួយនេះ ។ ឯកឧត្តមបានបន្តទៀតថា៖ ខេត្តកណ្តាល ជាខេត្តដែលមានសក្ដានុពលខ្លាំងលើគ្រប់វិស័យ រួមមានវិស័យកសិកម្ម វិស័យឧស្សាហកម្ម​ វិស័យសិប្បកម្មជាដេីម ដែលទាមទារឱ្យវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកខាងលើនេះ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ ដោយសារតែខេត្តកណ្តាល ជាខេត្តជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន ពិសេសទៀតនោះគឺខេត្តកណ្តាលមានព្រលានយន្តហោះតេជោក្រុងតាខ្មៅខ្នាតអន្តរជាតិ 4Fដែលនឹងដាក់អោយដំណើរការនាពេលខាងមុខ ដែលធ្វើអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការកើនឡើងជាលំដាប់។ សូមបញ្ជាក់ថា៖គោលបំណងចម្បងរបស់ប្រតិភូនៃអ្នកវិនិយោគមកពីប្រទេសសឹង្ហបុរី គឺដើម្បីធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តកណ្តាល ដើម្បីផ្ដល់ជាធាតុចូលនឹងចំណេះដឹង ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យនានានៅក្នុងខេត្ត ដោយសារតែខេត្តកណ្តាលគឺជាខេត្ត ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរ៕

អត្ថបទទាក់ទង